អាមេរិក នឹងលែងជាទីផ្សារស្មាតហ្វូនធំបំផុត ចាប់ពី ២០១៩
យោងតាមតួលេខចេញដោយគេហទំព័រស្ថិតិអន្តរជាតិStatistaបានឲ្យដឹងថាអាមេរិកនឹធ្លាក់តំណែងលែងជាទីផ្សារស្មាតហ្វូនធំបំផុតចាប់ពីឆ្នាំ២០១៩នេះតទៅ។
តួលេខដដែលបង្ហាញដែរថាចិននឹងក្លាយជាទីផ្សារស្មាតហ្វូនធំជាងគេចាប់ពីឆ្នាំ២០១៩ហើយគិតពីឆ្នាំ២០១៣ដល់២០១៦ប្រទេសមហាអំណាចកុម្មុយនិស្តនៅអាស៊ីនេះបានក្ដាប់ទីផ្សារស្មាតហ្វូនពិភពលោកប្រមាណ៣១%ខណៈអាមេរិកមានត្រឹម១៦,៧%។
ឥណ្ឌាក៏ត្រូវវាស់ស្ទង់ដឹងថានឹងឆក់យកតំណែងទី២ក្នុងទីផ្សារស្មាតហ្វូននៅឆ្នាំ២០១៩ហើយអាមេរិកគឺស្ថិតនៅតំណែងលេខ៣និងលេខ៤បានទៅលើប្រទេសប្រេស៊ីលដែលមានប្រជាជនប្រមាណជាង២០០លាននាក់៕
ប្រភព៖ Androidcentral

Post a Comment