សារប្រយោជន៍នៃការញុំាពោត
ពោតគឺ
ជាបន្លែមួយប្រភេទ វាមិនមែនជាផ្លែឈើនោះដែរ។
ហើយផ្លែពោតគឺពេញនិយមនៅស្រុកយើងណាស់ ព្រោះថាវាងាយស្រួលញុំាមានតំលៃថោក
និងមានរស់ជាតិផ្អែមទៀតផង។
បើយោងទៅតាមវែបសាយ WHFoods.org ពោតផ្អែមនេះមានវីតាម៉ីនជាច្រើនដូចជា
B1 B5 វីតាម៉ីនC ផួស្វ័រ
និងមានជាតិសសៃ Fiber ទៀតផង។
ខាងក្រោមនេះគឺជាសារប្រយោជន៍នៃការញុំាពោត៖
បើអ្នកហូបពោតច្រើន
នោះអ្នកអាចកាត់បន្ថយគ្រោះថ្នាក់ដែលបណ្តាលមកពីជំងឺគាំងបេះដូងបាន។
ពិសារពោតច្រើនអាចការពារអ្នកពីជំងឺរោគស្បែកមួយចំនួនបាន
ព្រោះថានៅក្នុងពោតមានសារធាតុមួយឈ្មោះថា Beta
cryptoxanthin ជាសារធាតុមួយដែលរាងកាយរបស់យើងត្រូវការដើម្បីយកទៅផលិត
វីតាមីន A។ ដោយយោងតាម ការសិក្សារបស់ Jian-Min Yuan ដែលបានបោះពុម្អផ្សាយនៅក្នុងទស្សនាវដ្តី Cancer Epidemiology Biomarkers and Prevention បានឲ្យដឹងថាបើនៅក្នុងខ្លួនយើងមានសារធាតុ Beta cryptoxanthin ច្រើន ការកើតជំងឺ មហារីកសួតនឹងថយចុះ។
ពោតជួយដល់ការចងចាំរបស់អ្នក
ព្រោះថានៅក្នុងពោតមានវីតាមីន B1។
វីតាមីននេះជួយចិញ្ចឹមកោសិកាខួរក្បាលរបស់យើង
និងជួយយើងឲ្យចងចាំបានល្អផងដែរ។
ជាពិសេសនោះបើយោងតាមវែបសាយ AusFoodNews.com.au ពោតជួយភ្នែកអ្នកកុំឲ្យឆ្លងជំងឺផ្សេងៗទៀតផង
ព្រោះថានៅក្នុងពោតមានសារធាតុ zeaxanthin។
អ្នកប្រហែលជាញុំាវារាល់ថ្ងៃ
តែអ្នកប្រហែលជាមិនដឹងថាសារប្រយោជន៍របស់វាធំប៉ុណ្ណានោះទេ។
នៅពេលដែលអ្នកដឹង អ្នកប្រហែលជាញុំាវាច្រើនជាងមុនហើយមើលទៅ។
Post a Comment